សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស
សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា។ អំពាវនាវកុំបោះបង់ចោលការបណ្ដុះបណ្ដាលសម្រាប់ជំនាញវិជ្ជាជីវៈ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំរីករាយដែលបានមកចូលរួម ដើម្បីប្រគល់សញ្ញាបត្រជូននិស្សិតវិជ្ជាជីវៈ សិស្សថ្នាក់វិជ្ជាជីវៈ និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្សចំនួន ១.៩៦៣ នាក់ …។ នេះបើយោងទៅលើការកត់ត្រាគឺលើកទី ១៥ ហើយដែល ខ្ញុំព្រះករុណាខ្ញុំ បានចូលរួមចែកសញ្ញាបត្រ សម្រាប់ សាកលវិទ្យាល័យធនធានមនុស្ស ដែលបានចាប់ផ្ដើមពីអង្គការក្រៅរដ្ឋាភិបាលមួយ។ យោងទៅលើរបាយ ការណ៍របស់បណ្ឌិត ឯក មនោសែន អម្បាញ់មិញនេះក៏បានបង្ហាញពីវឌ្ឍនភាពគួរអោយកត់សម្គាល់ នៅក្នុង សាកលវិទ្យាល័យមួយនេះ ហើយដែលក្នុងនោះ ក៏មានការបន្តការបណ្ដុះបណ្ដាលទៅលើសិស្សវិជ្ជាជីវៈ ដែលខ្ញុំ ព្រះករុណាខ្ញុំ អំពាវនាវហើយអំពាវនាវទៀតថាកុំមានការបោះបង់ចោល ជាមួយនឹងការបណ្ដុះបណ្ដាល សម្រាប់ជំនាញវិជ្ជាជីវៈ។ វាមិនខុសពីក្រុមគ្រូពេទ្យទេ វេជ្ជបណ្ឌិតម្នាក់តើត្រូវការគ្រូពេទ្យមធ្យមប៉ុន្មាន? ហើយពេទ្យមធ្យមក៏មានត្រូវការគិលានុបដ្ឋាកថែមទៀត។ ដូច្នេះ បើសិនអ្នកទាំងអស់គ្នាធ្វើវេជ្ជបណ្ឌិត តើមានអ្នកណាហុចកន្ត្រៃ ដល់ត្រូវធ្វើការវះកាត់មានអ្នកណាហុចកន្ត្រៃ មានអ្នកណាដាក់ថ្នាំសណ្ដំ មានអ្នកណាធើ្វស្អី? ដូច្នេះ ចំណុចនេះគឺជាចំនុចដែលយើងត្រូវមានគ្រប់កម្រិត ទាំងកម្រិតបច្ចេកទេស ទាំងកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ … Continue reading សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed